មុខងាររបស់ 『សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី』ជាភាសាខ្មែរថ្មី និង ការបញ្ចេញមតិលើការសិក្សាក្រមដ្ឋប្បវេណីថ្មី
クメール語最新版『民法への招待』の役割と新しい民法学の提言
shorten URL for this page : https://scrapbox.io/masaoikeda/SpecialLecture
https://gyazo.com/1466d20af79126936448b22703016b4a
មុខងាររបស់ 『សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី』ជាភាសាខ្មែរថ្មី និង ការបញ្ចេញមតិលើការសិក្សាក្រមដ្ឋប្បវេណីថ្មី
クメール語最新版『民法への招待』の役割と新しい民法学の提言
Special Lecture on “The Role of the newest “クメール語版民法への招待“ and a fresh proposal of the civil code jurisprudence” by Professor Masao Ikeda 2021.12.22
BOOK LAUNCHING CEREMONY OF INTRODUCTION TO THE CIVIL CODE OF JAPAN, 6TH EDITION (IN KHMER)
慶應義塾大学名誉教授・武蔵野大学教授 池田真朗
សាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យ KEIO
និង ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Musashino: IKEDA Masao
翻訳:チュン クイエン
អ្នកបកប្រែ : ឈឿន គុយអេង
Ⅰ はじめに សេចក្តីផ្តើម
日本の慶應大学の名誉教授で、現在武蔵野大学の教授をしている池田です。この度は、私の著書『民法への招待』の最新の第6版が、かつての第3版の翻訳を改める形で新たにクメ-ル語に翻訳されたことに有難く御礼を申し上げます。また、本日は、このような講演の機会を与えられたことに感謝申し上げます。ご挨拶をいただいた、本日の式典の主催校であるNUM(国立経営大学)のハオペン学長、そしてご来賓のRULE(王立法経大学)のルイ・チャンナー学長、三上正裕駐カンボジア日本大使、ユーク・ゴイカンボジア教育省長官にも厚く御礼を申し上げます。
សូមជម្រាបសួរ ខ្ញុំឈ្មោះ IKEDA ជាសាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យ KEIO ហើយបច្ចុប្បន្ននេះ ខ្ញុំជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Musashino។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះការបកប្រែសៀវភៅដែលខ្ញុំនិពន្ធដែលមានចំណងជើងថា «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ការបោះពុម្ពថ្មីលើកទី៦ ហើយនេះជាការកែសម្រួលឡើងវិញនូវការបកប្រែជាភាសាខ្មែរពីការបោះពុម្ពលើកទី៣ កន្លងមក។ ខ្ញុំមានភាពសោមនស្សរីករាយដែលបានទទួលឱកាសធ្វើបាឋកថានៅក្នុងថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលបានរៀបចំពិធីសម្ភោធសៀវភៅ, ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។
そして何より翻訳者で本日の通訳者であるクイエンさんと、今回の翻訳書編集委員会の中心となってくださったNUMのブントウン副学長、事業担当者シダエンさん、そしてリーホン先生をはじめとする関係スタッフの皆様に、厚く御礼を申し上げます。また、今回の翻訳事業の基礎を作ってくださったという、JICAにおられた篠田陽一郎弁護士にも御礼を申し上げたく思います。もちろん、最初の翻訳・贈呈からずっとご尽力をいただいた、日本・カンボジア法律家の会(JJリーグ)の桜木先生には感謝しきれない思いです。
ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកបកប្រែសៀវភៅនេះ និងជាអ្នកបកប្រែបាឋកថារបស់ខ្ញុំក្នុងថ្ងៃនេះ គឺលោក គុយអេង។ សូមថ្លែងអំណរគុណដល់លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាជនបង្គោលក្នុងគណៈកម្មការត្រួតពិនិត្យការបកប្រែលើកនេះ, ព្រមទាំងលោកស៊ីឌែន លោកបណ្ឌិត លីហុង និងបុគ្គលលិកពាក់ព័ន្ធផ្សេងទៀត។ សូមថ្លែងអំណរគុណលោកមេធាវី Shinoda Yoichiro អតីតជំនាញការនៃអង្គការចៃកា ដែលបានជួយរៀបចំការងារសំខាន់ៗក្នុងការបកប្រែលើកនេះ។ ពិតណាស់ ខ្ញុំមិនអាចសំដែងនូវទឹកចិត្តអរគុណគ្រប់គ្រាន់ទេ ចំពោះលោកស្រី SAKURAGI សហតំណាងនៃសមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តចាប់តាំងពីការបកប្រែលើកដំបូងរហូតដល់ពិធីសម្ភោធសៀវភៅនេះ។
本日の講演のポイントは、二つあります。一つは、この新しいクメール語版『民法への招待』が、日本民法典の、2020年に施行された債権、契約、相続などについての重要な改正を反映した、最新の日本民法典の内容を紹介するものとなったという、大きな意義をご紹介することです。二つ目は、その日本の民法改正の分析から、民法典の本質を考え、これからの民法学の方向性を考えることです。そして実は、もう一つ、3つ目の大きなポイントがあるのですが、それは最後にお話しすることにしましょう。
ចំណុចសំខាន់ៗនៃបាឋកថាលើកនេះមាន ២ចំណុច។ ចំណុចទី១ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ជាភាសាខ្មែរថ្មីនេះ បានដាក់បញ្ចូលនូវខ្លឹមសារអំពីវិសោធនកម្មសំខាន់ៗលើសិទ្ធិលើបំណុល កិច្ចសន្យា និងសន្តតិកម្មជាអាទិ៍នៃក្រមរដ្ឋប្បវេណីជប៉ុន ដែលត្រូវបានដាក់ឲ្យអនុវត្តនៅក្នុងឆ្នាំ២០២០ ហេតុនេះ សៀវភៅនេះមានតួនាទីសំខាន់ក្នុងការបង្ហាញអំពីខ្លឹមសារក្រមរដ្ឋប្បវេណីថ្មីរបស់ជប៉ុន។ ចំណុចទី២ យើងអាចពិចារណាអំពីលក្ខណៈដើមនៃក្រមរដ្ឋប្បវេណី ដោយវិភាគអំពីការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណីជប៉ុនថ្មីនេះ ដើម្បីស្វែងយល់អំពីទិសដៅនៃការសិក្សាក្រមរដ្ឋប្បវេណីនាពេលអនាគត។ ហើយតាមការពិត ខ្ញុំនឹងលើកឡើងអំពីចំណុចសំខាន់មួយទៀត ដែលជាចំណុចសំខាន់ទី៣ ប៉ុន្តែ ខ្ញុំនឹងលើកឡើងអំពីចំណុចនេះនៅផ្នែកចុងក្រោយ។
2 クメール語版(Yellow Book)の歴史 ប្រវត្តនៃការបោះពុម្ពជាភាសាខ្មែរ
本日の講演の本題に入る前に、Yellow Bookという呼び名をいただいてカンボジアの皆様に活用してきていただいた、このクメール語版の歴史について触れておきたいと思います。私は、先ほどお話をされた桜木和代弁護士と木村晋介弁護士が共同代表を務める「日本カンボジア法律家の会」のカンボジア法学教育支援活動に協力して、2000年以来、これまで4回にわたって、カンボジアを訪問して、本書のクメール語訳本の寄贈や記念講演等の活動を行ってきました。
មុននឹងចូលដល់ខ្លឹមសារនៃបាឋកថាលើកនេះ ខ្ញុំសូមលើកឡើងអំពីប្រវត្តិខ្លះៗនៃសៀវភៅបកប្រែជាភាសាខ្មែរនេះ ហើយអ្នកច្បាប់កម្ពុជាភាគច្រើនដែលបានប្រើប្រាស់សៀវភៅនេះ បានដាក់ឈ្មោះថាជា សៀវភៅលឿង។ ខ្ញុំបានចូលរួមសហការក្នុងសកម្មភាពផ្តល់ជំនួយលើការអប់រំច្បាប់ដល់កម្ពុជាជាមួយ «សមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា» ដែលសហតំណាងដោយលោកមេធាវី KIMURA Shinsuke និងលោកស្រីមេធាវី SAKURAGI Kazuyo ហើយចាប់តាំងពីឆ្នាំ២០០០ មក ខ្ញុំបានមកប្រទេសកម្ពុជាចំនួន ៤លើក និងបានធ្វើសកម្មភាពដូចជា ប្រគល់សៀវភៅជាភាសាខ្មែរនេះ និង ការធ្វើបាឋកថាពិសេសជាអាទិ៍។
その最初は、2000年12月に、RULE王立法経大学で行われた『民法への招待』第一分冊クメール語版贈呈式でした。このときは全部で1700冊が大学や裁判官養成所、弁護士会などに贈呈されました。つまり、この本は幸せな歴史を持っていて、翻訳ができた部分からその都度贈呈されていったのです。そして、ようやく2008年3月の4回目のカンボジア訪問で、本書『民法への招待』の第3版補訂版が、完全クメール語化され、その贈呈式と記念講演が、同じくRULEで行われました。その時の私の講演タイトルは、「カンボジア新民法典と日本民法典」でありました。
លើកដំបូងបំផុតគឺ នៅខែធ្នូ ឆ្នាំ២០០០ ខ្ញុំបានចូលរួមពិធីប្រគល់ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ដែលបានបកប្រែមួយផ្នែកជាភាសាខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នៅពេលនោះ សៀវភៅសរុបមានចំនួន ១៧០០ក្បាល ហើយបានយកទៅប្រគល់ជូននៅតាមសាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលចៅក្រម និង គណៈមេធាវីជាអាទិ៍។ ពោលគឺ សៀវភៅនេះមានប្រវត្តរីករាយជាច្រើន ហើយយើងតែរៀបចំពិធីប្រគល់សៀវភៅរាល់ពេលដែលផ្នែកណាមួយត្រូវបានបកប្រែចប់។ ហើយទីបំផុត នៅខែមិនា ឆ្នាំ២០០៨ ដែលជាការមកកម្ពុជាលើកទី៤ របស់ខ្ញុំ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» បោះពុម្ពលើកទី៣ ត្រូវបានបកប្រែជាភាសាខ្មែរចប់ស្ថាពរ ហើយយើងបានរៀបចំពីធីប្រគល់សៀវភៅនេះ និង ធ្វើបាឋកថាពិសេស នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចម្តងទៀត។ ចំណងជើងនៃបាឋកថារបស់ខ្ញុំនៅពេលនោះគឺ «ក្រមរដ្ឋប្បវេណីថ្មីកម្ពុជា និងក្រមរដ្ឋប្បវេណីជប៉ុន»។
なお、その後は日本のオリジナル本の中にも、そのクメール語版の表紙を掲載しています(現物を画面で紹介する)。クメール語版のお隣の頁にあるのは、もう一つの翻訳書、中国清華大学出版社による中国語版の表紙です。
យ៉ាងណាមិញ នៅក្នុងសៀវភៅដើមជាភាសាជប៉ុន គឺមានភ្ជាប់នូវក្របសៀវភៅបកប្រែជាភាសាខ្មែរផងដែរ (បង្ហាញរូបភាពពិតនៅលើស្ក្រីន)។ ហើយបន្ទាប់ពីទំព័រជាភាសាខ្មែរ គឺជាក្របសៀវភៅបកប្រែមួយទៀតជាភាសាចិន ដោយរោងពុម្ពនៃសាកលវិទ្យាល័យ Tsinghua ប្រទេសចិន។
大変幸いなことに、本書は、表紙の色からYellow Book と呼ばれて、大学、裁判官養成所、弁護士会だけでなく、司法省や国土庁などの官庁でも広く活用していただけたようです。しかし、紙媒体では不足をするということから、2008年6月からはウエブサイトでも無料公開されるということになりました。
តាមដែលខ្ញុំបានដឹង សៀវភៅនេះត្រូវបានគេហៅថាជា សៀវភៅលឿង ហើយមិនត្រឹមតែនៅតាមសាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលចៅក្រម និងគណៈមេធាវីនោះទេ សូម្បីតែស្ថាប័នរដ្ឋដូចជា ក្រសួងយុត្តិធម៌ និង ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក៏បានយកទៅប្រើប្រាស់ផងដែរ។ ប៉ុន្តែ ខ្ញុំយល់ថាការផ្សព្វផ្សាយជាសៀវភៅពុម្ពបែបនេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ហេតុនេះហើយ នៅខែមិថុនា ឆ្នាំ២០០៨ យើងបានរៀបចំឲ្យមានការផ្សព្វផ្សាយលើ Website ជាសាធារណដោយមិនគិតថ្លៃផងដែរ។
これは、日本カンボジア法律家の会、日本での出版社である税務経理協会、そして私の後をついで日本とカンボジアの交流事業に参加して下さっている、成蹊大学の塩澤一洋教授のご尽力によるものです。ちなみに塩澤教授は、知的財産法の専門家ですが、IT(Information Technology)のエキスパートでもあり、本日私は塩澤先生の大学からこの国際講演を行っています。
ការផ្សព្វផ្សាយលើ Website នេះអាចធ្វើទៅបានដោយមានការជ្រោមជ្រែងពីក្រុមហ៊ុនបោះពុម្ពជប៉ុន Zeimukeiri Kyokai និង លោកសាស្ត្រាចារ្យ Shiozawa Kazuhiro នៃសាកលវិទ្យាល័យ SEIKEI ហើយលោកសាស្ត្រាចារ្យបានទទួលបន្តការងារផ្លាស់ប្តូររវាងជប៉ុនកម្ពុជាបន្ទាប់ពីរូបខ្ញុំ។ ដោយឡែក លោកសាស្ត្រាចារ្យ Shiozawa គឺជាអ្នកជំនាញច្បាប់កម្មសិទ្ធិបញ្ញា និងជា Expert ខាង IT ផងដែរ ហើយ ខ្ញុំកំពុងធ្វើបាឋកថាជាលក្ខណៈអន្តរជាតិនេះ ពីសាកលវិទ្យាល័យរបស់លោកសាស្ត្រាចារ្យ Shiozawa។
そして本日は、この最新のオリジナル版『民法への招待』第6版の翻訳書の完成式典となったわけですが、今回は、新しいウエブ版と紙媒体の両方で作られるとのことで、有難く思っております。
ហើយថ្ងៃនេះគឺជា ពិធីសម្ភោធ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណីជប៉ុន» បោះពុម្ពលើកទី៦ ជាភាសាខ្មែរ ហើយខ្ញុំរីករាយណាស់ដែលលើកនេះ យើងអាចដាក់បង្ហាញថ្មីតាមរយៈ Website និងតាមរយៈការបោះពុម្ពទាំង ២តែម្តង។
大事なことは、只今お話しした、このクメール語版『民法への招待』の歴史は、貴国カンボジアの急速な復興・発展の歴史と重なっている、ということです。従って本日の講演は、このクメール語新版に示された、日本の最新の民法典の内容をご紹介するとともに、これからの民法学のあり方を論じて、貴国カンボジアの民法学者の皆さんとの交流を図りたいと考えた次第です。では本題に入ります。
រឿងដែលសំខាន់គឺ ការលើកឡើងអំពីប្រវត្តនៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ជាភាសាខ្មែរនេះ គឺស្របគ្នានឹងប្រវត្តនៃការស្តារឡើងវិញ និង អភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។ ដូចនេះ បាឋកថាថ្ងៃនេះ ខ្ញុំនឹងបង្ហាញអំពីខ្លឹមសារនៃក្រមរដ្ឋប្បវេណីថ្មីរបស់ជប៉ុនដែលបានលើកឡើងនៅក្នុងសៀវភៅនេះ ហើយពិភាក្សាអំពីរបៀបនៃការសិក្សាក្រមរដ្ឋប្បវេណីនាពេលខាងមុខ ដើម្បីផ្លាស់ប្តូរមតិយោបល់ជាមួយអ្នកច្បាប់កម្ពុជា។ ហេតុនេះ ខ្ញុំសូមចូលដល់ខ្លឹមសារនៃបាឋកថា។
3 日本民法の改正とクメール語新版の意義 អត្ថន័យនៃវិសោធនកម្មក្រមរដ្ឋប្បវេណីជប៉ុន និង ការបកប្រែជាភាសាខ្មែរ
⑴ 新しいクメール語版『民法への招待』の第一の役割
មុខងារទី១ នៃ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ជាភាសាខ្មែរ
まず、現在カンボジアで民法を学び始めている学生諸君にお伝えします。2007にできたカンボジア王国民法典は、非常に詳細な、世界の中でも立派な民法典と申し上げられると思います。けれども、非常に大きな法典ですから、学習には相当の時間がかかります。日本でもそうですが、法学部の専門科目の一番多い単位数は、民法になると思います。しかし、民法は私法分野の基本法で、人が生まれてから死ぬまでの一生に関わる法律です。ですから、法律を学ぶ学生は、民法を嫌いになってはいけないのです。そのためには、なるべく効率的に、最初に民法の全体像をつかむのがいいと思います。
ជាបឋម ខ្ញុំសូមជម្រាបទៅកាន់សិស្សនិស្សិតដែលកំពុងចាប់ផ្តើមរៀនក្រមរដ្ឋប្បវេណីនៅកម្ពុជាបច្ចុប្បន្ន។ ខ្ញុំអាចនិយាយថា ក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧ គឺជាក្រមរដ្ឋប្បវេណីដែលមានលក្ខណៈលំអិត និងជាក្រមរដ្ឋប្បវេណីទំនើបមួយនៅក្នុងសកលលោក។ ប៉ុន្តែ ក្រមរដ្ឋប្បវេណីនេះគឺជាបណ្តុំច្បាប់ដ៏ធំ ហេតុនេះការសិក្សាគឺត្រូវចំណាយពេលវេលាយ៉ាងច្រើន។ នៅប្រទេសជប៉ុនក៏ដូចគ្នាផងដែរ ហើយក្រមរដ្ឋប្បវេណីគឺជាមុខវិជ្ជាមួយនៅក្នុងមហាវិទ្យាល័យច្បាប់ដែលមានក្រេដីតខ្ពស់ជាងគេ។ ប៉ុន្តែ ក្រមរដ្ឋប្បវេណីគឺជាច្បាប់មូលដ្ឋាននៃវិស័យឯកជន និងជាច្បាប់ដែលពាក់ព័ន្ធនឹងខ្សែជីវិតទាំងមូល ចាប់តាំងពីបុគ្គលចាប់កំណត់រហូតដល់ទទួលមរណភាព។ ហេតុនេះ និស្សិតដែលរៀនច្បាប់ មិនអាចស្អប់ក្រមរដ្ឋប្បវេណីបានឡើយ។ ហេតុនេះហើយ ខ្ញុំយល់ថា និសិ្សតទាំងអស់ត្រូវក្តាប់រូបភាពទាំងមូលនៃក្រមរដ្ឋប្បវេណីតាំងពីដើមទីឲ្យមានប្រសិទ្ធិភាពបំផុត។
幸い、カンボジアの民法典と、日本の民法典は、似ているところが沢山(たくさん)あります。今回のカンボジア民法典の制定には日本の学者も協力しましたので、編別というか全体の構成もかなり似ています。もちろん、違うところもありますし、カンボジア民法典にあって日本民法典にないものとかもあります。けれども、民法の全体像をつかむには、このクメール語新版は、かなり役に立つ参考書になると思います。
សំណាងល្អ ក្រមរដ្ឋប្បវេណីកម្ពុជា និងក្រមរដ្ឋប្បវេណីជប៉ុន មានចំណុចដែលស្រដៀងគ្នាជាច្រើន។ ការតាក់តែងក្រមរដ្ឋប្បវេណីកម្ពុជាលើកនេះ មានការសហការពីអ្នកស្រាវជ្រាវច្បាប់ជប៉ុន ហេតុនេះ ការបែងចែកជាគន្ថី ឬ រចនាសម្ព័ន្ធនៃច្បាប់ទាំងមូលជាដើមគឺដូចគ្នាតែម្តង។ ទន្ទឹមនឹងនោះ ចំណុចដែលខុសគ្នាក៏មានដែរ ហើយចំណុចខ្លះមានក្នុងក្រមរដ្ឋប្បវេណីកម្ពុជា ប៉ុន្តែមិនមានក្នុងក្រមរដ្ឋប្បវេណីជប៉ុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថា សៀវភៅជាភាសាខ្មែរនេះនឹងក្លាយជាឯកសារយោងដ៏មានប្រយោជន៍បំផុត ក្នុងការស្វែងយល់អំពីរូបភាពទាំងមូលនៃក្រមរដ្ឋប្បវេណី។
今日のこれからのお話は、大学の先生方や法律家の方々に向けての専門的な内容もあって、少し難しいかもしれませんが、是非最後まで聞いてください。
ចំណុចដែលខ្ញុំនឹងលើកឡើងបន្តទៅទៀតនេះ គឺជាខ្លឹមសារបច្ចេកទេសសម្រាប់សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ និងអ្នកច្បាប់នានា ហេតុនេះអាចមានការលំបាកបន្តិចបន្តួច ប៉ុន្តែ សូមមេត្តាស្តាប់រហូតដល់ចប់។
⑵ 現行民法典の沿革・構成
ការវិវត្តន៍ និងរចនាសម្ពន៍នៃក្រមរដ្ឋប្បវេណីបច្ចុប្បន្ន
日本の最初の近代民法典は、明治時代に、フランス人法学者ボワソナードによって起草されて1890年に公布された旧民法典です。正確に言うとボワソナードが起草したのは財産法に関する部分だけで、家族法〔親族法と相続法〕の部分は、日本人委員が起草しました。この旧民法典は当然フランス民法の影響の強いものでしたが、国内に施行に反対する意見が出て、施行が延期となり、3人の日本人学者が、政府から旧民法典の修正を命じられて起草したのが、現在まで続いている民法典になります。
ក្រមរដ្ឋប្បវេណីទំនើបដំបូងរបស់ជប៉ុន គឺជាក្រមរដ្ឋប្បវេណីចាស់ដែលបានប្រកាសនៅក្នុងឆ្នាំ១៨៩០ ក្នុងសម័យម៉ីជិ ហើយក្រមនេះត្រូវបានធ្វើសេចក្តីព្រាងដោយលោក Boissonade អ្នកស្រាវជ្រាវច្បាប់ជនជាតិបារាំង។ បើនិយាយឲ្យត្រឹមត្រូវទៅ លោក Boissonade តាក់តែងតែសេចក្តីព្រាងផ្នែកពាក់ព័ន្ធនឹងនីតិទ្រព្យសម្បត្តិប៉ុណ្ណោះ ហើយផ្នែកពាក់ព័ន្ធនឹងនីតិគ្រួសារ (នីតិញាតិ និង នីតិសន្តតិកម្ម) ត្រូវបានតាក់តែងដោយគណៈកម្មការជនជាតិជប៉ុន។ ក្រមរដ្ឋប្បវេណីចាស់នេះ ទទួលឥទ្ធិពលយ៉ាងខ្លាំងពីក្រមរដ្ឋប្បវេណីបារាំង ហើយមានមតិប្រឆាំងនឹងការអនុវត្តយ៉ាងខ្លាំងនៅក្នុងប្រទេស ហេតុនេះ ការអនុវត្តក្រមនេះត្រូវបានពន្យាពេល ហើយរដ្ឋាភិបាលបានបញ្ជាឲ្យអ្នកស្រាវជ្រាវច្បាប់ជនជាតិជប៉ុន ៣រូប កែតម្រូវសេចក្តីព្រាងក្រមរដ្ឋប្បវេណីចាស់ឡើងវិញ ហើយក្រមរដ្ឋប្បវេណីដែលបានកែតម្រូវនោះ គឺជាក្រមរដ្ឋប្បវេណីដែលជប៉ុនប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ននេះ។
それが、1896年に公布されて1898年に施行されたものです。そのうち、いわゆる家族法の部分(親族編、相続編)は、かなり封建的な内容だったので、第二次世界大戦後の1947年に全面的に改正されました。しかし財産法の部分(総則編、物権編、債権編)は、もちろんいろいろな修正は加えられてはきたものの、骨格の部分は、1890年代のものが現在まで使われてきたわけです。
ក្រមនេះត្រូវបានប្រកាសនៅឆ្នាំ១៨៩៦ និងដាក់ឲ្យអនុវត្តនៅឆ្នាំ១៨៩៨។ នៅក្នុងនោះផ្នែកពាក់ព័ន្ធនឹងនីតិគ្រួសារ (គន្ថីអំពីញាតិ និង គន្ថីអំពីសន្តតិកម្ម) មានខ្លឹមសារលក្ខណៈផ្តាច់ការខ្លាំងពេក ហេតុនេះ ផ្នែកនេះត្រូវបានធ្វើវិសោធនកម្មទាំងស្រុងនៅឆ្នាំ១៩៤៧ ក្រោយសង្គ្រាមលោកលើកទី២។ ហើយផ្នែកពាក់ព័ន្ធនឹងនីតិទ្រព្យសម្បត្តិ ត្រូវបានកែសម្រួលជាច្រើនរហូតមកផងដែរ ប៉ុន្តែ គោលការណ៍គ្រឹះដែលជាគ្រោងឆ្អឹងទាំងអស់ត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ១៨៩០ រហូតមកល់ពេលបច្ចុប្បន្ន។
この明治民法典の起草にあたっては、当時最新の民法草案であったドイツ民法の草案も参考にしましたので、ここでドイツ法の影響が入りました。ただし、3起草委員が修正を命じられた旧民法典の条文もかなりそのまま残っているので、フランス民法とドイツ民法の影響がほぼ半分ずつというのが、日本の民法典の内容になったわけです。ですから、日本とカンボジアの民法典は、同じように最初にフランス民法典の影響を受けているわけです。
នៅក្នុងពេលធ្វើសេចក្តីព្រាងក្រមរដ្ឋប្បវេណីសម័យម៉ីជិនេះ ជប៉ុនបានយកលំនាំតាមសេចក្តីព្រាងនៃក្រមរដ្ឋប្បវេណីអាឡឺម៉ង់ដែលជាសេចក្តីព្រាងក្រមរដ្ឋប្បវេណីថ្មីជាងគេបំផុតនៅសម័យនោះ ហេតុនេះ ក្រមរដ្ឋប្បវេណីជប៉ុនក៏ទទួលឥទ្ធិពលពីក្រមរដ្ឋប្បវេណីអាឡឺម៉ងផងដែរ។ ប៉ុន្តែ អ្នកស្រាវជ្រាវជប៉ុន ៣រូបដែលទទួលបន្ទុកកែសម្រួលក្រមរដ្ឋប្បវេណីចាស់ មិនបានកែសម្រួលគ្រប់មាត្រានោះទេ មានមាត្រាជាច្រើនដែលត្រូវរក្សាទុកដដែល ហេតុនេះហើយ ខ្លឹមសារនៃក្រមរដ្ឋប្បវេណីជប៉ុន គឺមានឥទ្ធិពាក់កណ្តាលមកក្រមរដ្ឋប្បវេណីបារាំង ហើយពាក់កណ្តាលទៀតមកពីក្រមរដ្ឋប្បវេណីអាឡឺម៉ង់។ ដូចនេះ ទាំងក្រមរដ្ឋប្បវេណីជប៉ុន និងក្រមរដ្ឋប្បវេណីកម្ពុជា សុទ្ធសឹងតែទទួលឥទ្ធិពលពីក្រមរដ្ឋប្បវេណីបារាំងពីដើមដូចគ្នា។
ご承知のように、イギリスやアメリカは、判例法の積み上げで成り立っている国ですから、いわゆる民法典のような法典の形態を採ったものはありません。実際、内容的にも明治民法典制定の段階では、英米法の影響はほとんどありませんでした。
ដូចដែលបានជ្រាបរួចហើយថា អង់គ្លេស និង អាមេរិក គឺជាប្រទេសដែលប្រើប្រាស់ច្បាប់យុត្តិសាស្ត្រដែលចងក្រងជាបន្តបន្ទាប់ ហេតុនេះ ប្រទេសទាំងនេះពុំមានក្រមរដ្ឋប្បវេណីដែលមានទម្រង់ជាច្បាប់ច្បាស់លាស់នោះទេ។ ជាក់ស្តែង ខ្លឹមសារនៃក្រមរដ្ឋប្បវេណីតាក់តែងក្នុងសម័យម៉ីជិ ក៏ពុំមានទទួលឥទ្ធិពលពីច្បាប់ common law ដែរ។
こうして、日本では骨格としては1890年代の民法典が残ってきたのですが、しかしながら、例えば現代における国際的な取引の増加などは、市民生活の基本法である民法典にも、影響を及ぼしてきます。また、長い間には、多くの判例の蓄積がありました。そこで日本では、2017年に、約120年ぶりの債権関係の大掛かりな民法改正がされました。さらに2018年には、相続関係の改正もありました。これらの多くが、2020年4月1日から施行されたのです。
តាមរយៈនេះ នៅប្រទេសជប៉ុនបានប្រើប្រាស់គ្រោងឆ្អឹងនៃក្រមរដ្ឋប្បវេណីដែលមានតាំងពីឆ្នាំ១៩៨០ ប៉ុន្តែ ការរីកចម្រើននៃប្រតិបត្តិការលក្ខណៈអន្តរជាតិជាអាទិ៍ក្នុងពេលបច្ចុប្បន្ននេះ បានជះឥទ្ធិពលទៅលើក្រមរដ្ឋប្បវេណីដែលជាច្បាប់មូលដ្ឋាននៃជីវភាពរស់នៅរបស់ប្រជាជន។ ហើយក្នុងអំឡុងពេលដ៏យូរនេះ យុត្តិសាស្ត្រជាច្រើនត្រូវបានចងក្រង។ ហេតុនេះ ក្នុងឆ្នាំ២០១៧ នៅប្រទេសជប៉ុនបានធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណីទ្រង់ទ្រាយធំលើកទីមួយ ក្នុងរយៈពេល ១២០ឆ្នាំមកនេះ លើទំនាក់ទំនងសិទ្ធិលើបំណុល។ លើសពីនេះ ក្នុងឆ្នាំ២០១៨ ទំនាក់ទំនងនៃសន្តតិកម្មក៏ត្រូវបានធ្វើវិសោធនកម្មផងដែរ។ ហើយខ្លឹមសារនៃវិសោធនកម្មជាច្រើន ត្រូវបានដាក់ឲ្យអនុវត្តនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
ですから、クメール語版『民法への招待』の旧版では、この大きな改正が反映されていませんでしたので、その改正が含まれた今回の新版は、客観的にも大変意義の大きいものと申し上げられると思います。もちろん私にとっても待ち望んだものでした。
ហើយ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ជាភាសាខ្មែរចាស់ ពុំមានបញ្ចូលខ្លឹមសារវិសោធនកម្មដ៏ធំនេះទេ ហេតុនេះ ការបោះពុម្ពជាភាសាខ្មែរថ្មីនេះ ត្រូវបានដាក់បញ្ចូលខ្លឹមសារវិសោធនកម្មទាំងនោះ ហើយចំណុចនេះ គឺមានអត្ថន័យសម្រាប់អ្នកអានជាទូទៅតែម្តង។ ហើយខ្លួនខ្ញុំផ្ទាល់ក៏ចង់បាននូវការបកប្រែថ្មីនេះផងដែរ។
⑶ 民法(債権関係)改正法の成立と改正の本質
ការបង្កើតច្បាប់វិសោធនកម្មក្រមរដ្ឋប្បវេណី និង សារធាតុចំបងនៃវិសោធនកម្ម
では、今回の日本民法典の契約や債権関係の改正のポイントはどこにあるでしょうか。2017年に民法(債権関係)改正法が成立したとき、新聞報道などでは、消費者保護の重視等、一見わかりやすい解説がなされました。しかし実は、全体像を見た場合、今回の改正は消費者保護とは異なるところで、企業取引も対象にした「取引法的側面」に関する非常に多数の改正がなされたのです。民事とはいっても企業の関わる取引法の改正が非常に多かったわけです。さらに現実の紛争解決よりも学者の論争点の整理が優(まさ)ったような改正もかなり行われています。また、蓄積された判例を条文に取り入れたところもかなり多くあります。
ជាបន្តទៅនេះ ខ្ញុំនឹងបង្ហាញអំពីចំណុចសំខាន់ៗនៃវិសោធនកម្មកិច្ចសន្យា និងទំនាក់ទំនងសិទ្ធិលើបំណុលក្នុងក្រមរដ្ឋប្បវេណីជប៉ុនលើកនេះ។ នៅពេលដែលច្បាប់វិសោធនកម្មក្រមរដ្ឋប្បវេណីឆ្នាំ២០១៧ បានបង្កើត ការសែតសារព៌តមានជាច្រើនបានបកស្រាយដោយងាយស្រួលថា វិសោធនកម្មលើកនេះធ្វើឡើងដោយផ្តោតលើកិច្ចការពារអ្នកប្រើប្រាស់។ ប៉ុន្តែ តាមការពិត បើសិនជាយើងមើលជារូបភាពទាំងមូល ការធ្វើវិសោធនកម្មលើកនេះ បានផ្តោតលើចំណុចផ្សេងពីកិច្ចការពារអ្នកប្រើប្រាស់ ហើយចំណុចដែលត្រូវបានវិសោធនកម្មច្រើនបំផុតគឺ «ផ្នែកដែលពាក់ព័ន្ធខ្លាំងនឹងច្បាប់ប្រតិបត្តិការ» ពោលគឺវត្ថុដែលជាកម្មវត្ថុនៃការធ្វើប្រតិបត្តិការរបស់ក្រមហ៊ុន។ លើសពីនេះ ជាជាងការដោះស្រាយវិវាទបច្ចុប្បន្ន ការធ្វើវិសោធនកម្មលើកនេះបានសម្រួលនូវចំណុចវិវាទរបស់អ្នកស្រាវជ្រាវច្បាប់។ ហើយផ្នែកជាច្រើនទៀត គឺយកយុត្តិសាស្ត្រដែលបានចងក្រងធ្វើជាមាត្រាច្បាប់។
2017年当時、新聞報道などで挙げられた改正点は、①消滅時効期間の統一、②事業債務の連帯保証人になる場合の条件の厳格化③、定型約款の規定の採用、④法定利率の引き下げと変動制への移行、⑤欠陥商品の売買の場合における修理・交換等の明定、などです。
នៅក្នុងឆ្នាំ២០១៧ កាសែតសារព៌តមានជាអាទ៍បានលើកឡើងអំពីចំណុចដែលត្រូវបានធ្វើវិសោធនកម្មរួមមាន ១)សង្គិតភាពនៃអំឡុងពេលអាជ្ញាយុកាលនៃរលត់ ២)ការបង្កើតលក្ខខណ្ឌតឹងរឹងក្នុងករណីបុគ្គលក្លាយអ្នកធានាលើបំណុលអាជីវកម្ម ៣)ការប្រើប្រាស់បញ្ញត្តិអំពីលក្ខន្តិកៈជាទៀតទាត់ ៤)ការបន្ថយអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ និងការបំលែងជាប្រព័ន្ធផ្លាស់ប្តូរ ៥)កំណត់ច្បាស់លាស់អំពីការជួសជុល និងការផ្លាស់ប្តូរជាអាទិ៍នៅក្នុងករណីទិញលក់ទំនិញមានបញ្ហា ជាដើម។
今日は時間の関係で詳しい説明はできませんが、これらの改正が必ずしも「市民」を対象に考えられているのではなく、「市民」を相手に取引をする「企業等」を想定して、「取引法」としての利益調整を図っている部分が大きいことを理解していただきたいのです。たとえば、定型約款の規定の新設は、電気やガスの契約を一方的に大企業が決めるのをコントロールする効果もあるのですが、今回の規定では、大企業がある程度自由に約款の内容を変えられることも認めているのです。
ដោយសារតែពេលវេលាខ្លី ខ្ញុំមិនអាចបកស្រាយលំអិតជូននោះទេ ប៉ុន្តែ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍ថា ការធ្វើវិសោធនកម្មលើកនេះមិនបានពិចារណារជាគោលលើ «ប្រជានជន» នោះទេ តែគេផ្តោតយ៉ាងសំខាន់ទៅលើ «ក្រុមហ៊ុនជាអាទិ៍» ដែលជាភាគីម្ខាងទៀតដែលបានធ្វើប្រតិបត្តិការជាមួយ «ប្រជាជន» ហើយធ្វើយ៉ាងណាសម្រួលឲ្យមានតុល្យភាពនៃប្រយោជន៍ក្នុងនាមជា «ច្បាប់ប្រតិបត្តិការ» ទៅវិញ។ ឧទាហរណ៍ ការបង្កើតបញ្ញត្តិថ្មីអំពី លក្ខន្តិកៈជាទៀងទាត់ មានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងមិនឲ្យការធ្វើកិច្ចសន្យាអគ្គិសនី ឬ ហ្គាសជាដើម ត្រូវបានសម្រេចដោយភាគីក្រុមហ៊ុនធំៗតែម្ខាង ពោលគឺ បទបញ្ញត្តិនេះអនុញ្ញាតឲ្យក្រុមហ៊ុនធំៗផ្លាស់ប្តូរខ្លឹមសារនៃលក្ខន្តិកៈដោយសេរីក្នុងកម្រិតមួយប៉ុណ្ណោះ។
一方、報道で取り上げられた改正点と異なり、私が重要と思う改正点は、後でも触れますが、たとえば、実務的な影響においては、債権譲渡の譲渡禁止特約の規定の改正であり、理論構成の整理として重要なのは、債務不履行の成立要件から故意・過失などの帰責事由を外したところです。ただそれらは、重要なのですが一般市民にはわかりにくいものでしょう。
ខុសពីចំណុចវិសោធនកម្មដែលសារពត៌មានលើកឡើង ចំណុចវិសោធនកម្មដែលខ្ញុំយល់ថាសំខាន់មានដូចជា ការធ្វើវិសោធនកម្មបញ្ញតិ្តអំពីការសន្យាពិសេសហាមមិនឲ្យអនុប្បទាននូវសិទ្ធិលើបំណុល ដែលនឹងមានឥទ្ធិពលដល់ការអនុវត្តជាក់ស្តែង ហើយនឹងការដកចេញនូវហេតុនៃការទទួលខុសត្រូវដូចជាចេតនា ឬ កំហុសចេញពីលក្ខខណ្ឌនៃការមិនអនុវត្តកាតព្វកិច្ច ដែលចំណុចនេះមានសារសំខាន់ក្នុងការរៀបចំរចនាសម្ព័ន្ធទ្រឹស្តីជាអាទិ៍។ ខ្ញុំនឹងលើកឡើងបន្ថែមនៅបន្តិចទៀតនេះ។ ចំណុចទាំងអស់នេះសុទ្ធតែមានសារៈសំខាន់ ប៉ុន្តែប្រជាជនទូទៅមិនងាយនឹងអាចយល់បាននោះទេ។
⑷ 今回の民法(債権関係)改正の方向―市民法から取引法・金融法へ
ទិសដៅនៃការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណីលើកនេះផ្លាស់ប្តូរពីច្បាប់ប្រជាជនទៅជាច្បាប់ប្រតិបត្តិការ និង ច្បាប់ហិរញ្ញវត្ថុ
今回の大規模な民法(債権関係)改正の方向性を一言で表現すれば、「市民法から取引法や金融法へ」という流れなのです。ここでいう金融法とは、銀行に関する法律などではなく、中小企業の資金調達に関する法という意味です。Finance lawではなく、Funding lawと表現したほうがいいかもしれません。なお、日本にも「金融法」という固有の法律があるわけではありません。ここでは、金融にかかわる法律の総体と思ってください。
បើសិនជាប្រើពាក្យមួយម៉ាត់ឲ្យចំលើទិសដៅនៃការធ្វើវិសោធនកម្មលើកនេះ គឺជាការផ្លាស់ប្តូរ «ពីច្បាប់ប្រជាជនទៅច្បាប់ប្រតិបត្តិការ និង ច្បាប់ហរិញ្ញវត្ថុ»។ ពាក្យថាច្បាប់ហិរញ្ញវត្ថុនៅកន្លែងនេះមិនមានសំដៅលើច្បាប់ទាក់ទងនឹងធនាគារជាដើមនោះទេ វាសំដៅទៅលើច្បាប់ពាក់ព័ន្ធនឹងការប្រមូលទុនសម្រាប់ក្រុមហ៊ុនធុនតូច និងមធ្យម។ ប្រហែលជាខ្ញុំគួរប្រើពាក្យថា Finding Law ប្រសើរជាងពាក្យ Finance Law។ យ៉ាងណាមិញ នៅប្រទេសជប៉ុនក៏ពុំមានច្បាប់ឈ្មោះថា «ច្បាប់ស្តីពីហិរញ្ញវត្ថុ» នោះទេ។ នៅទីនេះ ខ្ញុំសំដៅទៅលើច្បាប់ជាទូទៅដែលពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។
そもそも上記に列挙した主要な改正項目のリストからも、その方向性は推測されるでしょう。いわゆる「人の一生にかかわる、市民生活の基本法」というイメージがこの項目群から受け取れるでしょうか。「債権関係」を対象にした今回の改正の範囲は、既に民法典の中でも取引法の側面にフォーカスを当てたものになっていたのです。
យោងតាមចំណុចសំខាន់ៗនានានៃវិសោធនកម្មដែលបានរៀបរាប់ខាងលើនេះ យើងអាចព្យាករណ៍បានថាទិសដៅនៃក្រមរដ្ឋប្បវេណីគឺបែបនេះ។ មកដល់ចំណុចនេះ តើអ្នកទាំងអស់គ្នាអាចមើលឃើញថាក្រមរដ្ឋប្បវេណីជា «ច្បាប់ជាមូលដ្ឋាននៃជីវភាពរបស់ប្រជាជនពេញមួយជីវិត» ដែរឬទេ? វិសាលភាពនៃការធ្វើវិសោធនកម្មលើកនេះគឺជា «ទំនាក់ទំនងសិទ្ធិលើបំណុល» ហើយទំនាក់ទំនងសិទ្ធិលើបំណុលនៅក្នុងក្រមរដ្ឋប្បវេណី គឺជាផ្នែកដែលផ្តោតលើច្បាប់ប្រតិបត្តិការរួចទៅហើយ។
さらにいえば、取引と言っても市民のする売買や賃貸借等の取引と、企業のするいわゆる商取引は性質がだいぶ異なるという認識が、一般の人々にはあるかもしれません。ところが、例えば近年の日本では、資金調達のための債権譲渡というもの(たとえば、将来の売買代金などを譲渡して現在の資金を得る)が企業の、ことに中小企業の資金調達方法として多数用いられているのですが、わが国では、債権譲渡に関する規定は、商法にも会社法にも存在しません。つまり、企業のする債権譲渡についての規律も、すべて民法の債権譲渡規定が引き受けているのです。
លើសពីនេះ ប្រជាជនទូទៅប្រហែលជាមានការយល់ឃើញថា ទោះបីជាពាក្យថាប្រតិបត្តិការក៏ដោយ ក៏ប្រតិបត្តិការដូចជាការទិញលក់ និងភតិសន្យាដែលប្រជាជនធ្វើ និងប្រតិបត្តិការធំដុំរបស់ក្រុមហ៊ុនធ្វើ គឺមានសារធាតុមិនដូចគ្នា។ ឧទាហរណ៍ នៅប្រទេសជប៉ុនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនតូចនិងមធ្យមតែងប្រើប្រាស់វិធីអនុប្បទានសិទ្ធិលើបំណុលដើម្បីជាមធ្យោបាយប្រមូលប្រាក់ទុន (ឧទាហរណ៍ អានុប្បទានប្រាក់ថ្លៃលក់ទិញក្នុងពេលអនាគតជាអាទិ៍ ដើម្បីប្រមូលទុនពេលបច្ចុប្បន្ន) ប៉ុន្តែ បញ្ញត្តិពាក់ព័ន្ធនឹងការអនុប្បទានសិទ្ធិលើបំណុលនៅប្រទេសជប៉ុន ពុំមានចែងក្នុងច្បាប់ពាណិជ្ជកម្ម ឬ ច្បាប់ក្រុមហ៊ុនឡើយ។ ពោលគឺ វិធានអំពីការអានុប្បទានសិទ្ធិលើបំណុលរបស់ក្រុមហ៊ុនក៏ដោយ ក៏ត្រូវប្រើប្រាស់បញ្ញត្តិស្តីពីអានុប្បទានសិទ្ធិលើបំណុលក្នុងក្រមរដ្ឋប្បវេណីទាំងស្រុង។
そのような性格を持つ民法典の、いわば取引法の側面をもつ部分を選び出しての、120年ぶりの改正だったのです。当然その内容は、より取引法的な方向の改正になっているわけです。つまり、今次の日本の民法(債権関係)改正を理解するには、多くの人々が、その「民法観」を変える必要があるように思われるのです。「民法は、市民生活の基本法であって、したがって広範だが書いてあることは一般的なことで、より専門的なことは特別法に譲られている」というような民法観は、もはや変わりつつあると理解していただきたいのです。
នេះគឺជាការធ្វើវិសោធនកម្មទ្រង់ទ្រាយធំលើកដំបូងក្នុងរយៈពេល ១២០ឆ្នាំ ទៅលើផ្នែកដែលមានលក្ខណៈដូចខាងលើនេះនៃក្រមរដ្ឋប្បវេណី ពោលគឺផ្នែកនៃច្បាប់ប្រតិបត្តិការ។ ហើយខ្លឹមសារនេះ គឺកាន់តែមានទំនោរទៅជាច្បាប់ប្រតិបត្តិការ។ មានន័យថា ដើម្បីយល់ខ្លឹមសារនៃការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណីជប៉ុនលើកនេះ ខ្ញុំគិតថា បុគ្គលជាច្រើនត្រូវផ្លាស់ប្តូរការយល់ឃើញរបស់ខ្លួនចំពោះ «ទស្សនៈនៃក្រមរដ្ឋប្បវេណី»។ ទស្សនៈនៃក្រមរដ្ឋប្បវេណីមានខ្លឹមសារថា «ក្រមរដ្ឋប្បវេណីគឺជាច្បាប់មូលដ្ឋាននៃជីវភាពរបស់ប្រជាជន ហេតុនេះ ច្បាប់នេះត្រូវបានសរសេរដោយទូលាយ និងមានលក្ខណៈទូទៅ ហើយចំណុចដែលមានលក្ខណៈបច្ចេកទេសត្រូវផ្ទេរទៅឲ្យច្បាប់ពិសេស» ប៉ុន្តែទស្សនៈចាប់ផ្តើមប្រែប្រួលជាបន្តបន្ទាប់។
⑸ 「契約重視」の帰結
ផលវិបាកនៃការ «សង្កត់ធ្ងន់លើកិច្ចសន្យា»
さて、今回の民法(債権関係)の大改正が、契約法を中心に行われたというのは、はっきりした理由ないし背景があります。それは、世界的な、契約(合意)を重視する傾向への配慮です。簡単に言えば、契約(合意)をした以上、それを守らなければいけないはずで、不履行に至った個別の事情や、善意か悪意か(つまり事情を知っているか知らないか)という主観的な要件等は問題にしないという傾向です。これは、国際的な取引が増えてくればある意味当然のことであり、この考え方は、国連のUNCITRAL国際商取引法委員会が作ったウィーン売買条約(1988年発効、世界で70か国以上が加盟)などに顕著に示されています。
ការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណីទ្រង់ទ្រាយធំ ដោយផ្តោតសំខាន់លើនីតិកិច្ចសន្យាលើកនេះ គឺមានមូលហេតុ និងសារបានច្បាស់លាស់។ ដោយសារតែ គេពិចារណាទៅលើទំនោររបស់ពិភពលោកដែលសង្កត់ធ្ងន់លើកិច្ចសន្យា (ការព្រមព្រៀង)។ បើនិយាយឲ្យសាមញ្ញ ទំនោរនោះមានខ្លឹមសារថា បើបានចុះកិច្ចសន្យា (ព្រមព្រៀង) រួចហើយ ភាគីទាំងសងខាងត្រូវតែគោរពដាច់ខាត ដោយមិនអាចយកស្ថានភាពនីមួយៗដែលនាំឲ្យមានការមិនអនុវត្តកិច្ចសន្យា និង ភាពសុចរិត ឬ ទុច្ចរិត (មានន័យថា ដឹងឬមិនដឹងអំពីស្ថានភាព) ដែលជាលក្ខខណ្ឌអត្ថនោម័តុ ធ្វើជាបញ្ហាឡើយ។ នេះជាអត្ថន័យទូទៅ នៅពេលដែលប្រតិបត្តិការអន្តរជាតិមានការកើនឡើង ហើយគោលគំនិតនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងអនុសញ្ញាលក់ទិញទីក្រុងវីយែនដែលបានរៀបចំឡើងដោយគណៈកម្មការអង្គការសហប្រជាជាតិស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ UNCITRAL (មានប្រសិទ្ធិភាពនៅឆ្នាំ១៩៨៨ និងមានប្រទេសលើសពី៧០ លើពិភពលោកជាសមាជិក)។
たとえばこれまで日本では、債務不履行に対して解除や損害賠償請求をするときに、債務者側に帰責事由(故意や過失など)が必要としていたのが、改正法では、解除や損害賠償請求に債務者の帰責事由は不要であり、ただ社会通念から見て全く債務者に帰責事由がないといえる場合は例外的にそれらができなくなるとしました。
ឧទាហរណ៍ នៅប្រទេសជប៉ុនកន្លងមក នៅពេលរំលាយកិច្ចសន្យា ឬ ទាមទារសំណងការខូចខាតចំពោះការមិនអនុវត្តកាតព្វកិច្ច គេតម្រូវឲ្យមានហេតុនៃការទទួលខុសត្រូវពីភាគីកូនបំណុល (ចេតនា និងកំហុសជាអាទិ៍) ប៉ុន្តែ នៅក្នុងច្បាប់វិសោធនកម្ម ពុំតម្រូវឲ្យមានហេតុនៃការទទួលខុសត្រូវរបស់កូនបំណុល ដើម្បីរំលាយកិច្ចសន្យា ឬទាមទារសំណងការខូចខាតនោះទេ។ បើមើលពីទស្សនៈទូទៅរបស់សង្គម កូនបំណុលពុំមានហេតុនៃការទទួលខុសត្រូវទាល់តែសោះ ក្នុងករណីនេះ គេអាចទទួលស្គាល់មិនឲ្យរំលាយកិច្ចសន្យា ឬទាមទារសំណងការខូចខាត ជាលក្ខណៈករណីលើកលែងបាន។
同様に、「瑕疵担保責任」(隠れた瑕疵、傷、を担保する責任)の概念を廃止して、「契約不適合」の責任に変えました。たとえば、土地の売買に関して、土中に汚染物質があった場合、契約の解除や損害賠償ができるというのが瑕疵担保責任なのですが、この責任の説明が、契約の内容に適合しない責任という説明に変わったのです。これも、結論は余り変わりませんが、法定的な責任から契約上の責任に換えたという、学者の説明の仕方の争いが中心になっている変更で、契約重視の観点と結びついています。
ដូចគ្នាផងដែរ គោលគំនិតនៃ «ការទទួលខុសត្រូវក្នុងការធានាវិការៈ» (ការទទួលខុសត្រូវក្នុងការធានានូវវិការៈកំបាំង ឬ ស្នាមលើវត្ថុ) ត្រូវបានលុបចោល ហើយប្តូរមកជាការទទួលខុសត្រូវចំពោះ «ការអនុវត្តមិនស្របតាមខ្លឹមសារនៃកិច្ចសន្យា» វិញ។ ឧទាហរណ៍ ចំពោះការទិញលក់ដី បើសិនជានៅក្នុងដីនោះមានសារធាតុពុល អ្នកទិញអាចទាមទាររំលាយកិច្ចសន្យា ឬ ទាមទារសំណងការខូចខាតបាន ដែលហៅថា ការទទួលខុសត្រូវក្នុងការធានាវិការៈ ប៉ុន្តែ ការពន្យល់អំពីការទទួលខុសត្រូវនេះ ត្រូវផ្លាស់ប្តូរមកជាការពន្យល់អំពីការទទួលខុសត្រូវចំពោះការអនុវត្តដែលមិនស្របតាមខ្លឹមសារនៃកិច្ចសន្យាទៅវិញ។ ចំពោះចំណុចនេះផងដែរ លទ្ធផលចុងក្រោយពុំសូវមានការប្រែប្រួលនោះទេ ប៉ុន្តែ នេះគឺជាការផ្លាស់ប្តូរពីការទទួលខុសត្រូវដែលកំណត់ដោយច្បាប់ ទៅជាការទទួលខុសត្រូវតាមកិច្ចសន្យាវិញ។ នេះជាការផ្លាស់ប្តូរដែលអ្នកស្រាវជ្រាវច្បាប់មានវិវាទនឹងគ្នាអំពីការពន្យល់លក្ខណៈទ្រឹស្តី ហើយចុងក្រោយ គេបានផ្សារភ្ជាប់ចំណុចនេះទៅនឹងការបកស្រាយលើកិច្ចសន្យា។
ただ、私は、学者が自分たちの議論の整理をするために民法を改正するのは賛成できません。民法改正は、あくまでも、市民のより良い暮らしを実現するためにするものであるべきです。また、多くの国が国境を接しているヨーロッパでは、相手の細かい事情を問題にするルールでは使いにくいのは良くわかるが、それと日本の国内事情は同一ではないという批判もあるでしょう。いずれにしても、今回の改正は、このように国際的な基準に合わせたいという意識も働いていた改正でありました。
ប៉ុន្តែ ខ្ញុំមិនអាចឯកភាពចំពោះការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី ដើម្បីតែសម្រួលការពិភាក្សារបស់អ្នកស្រាវជ្រាវច្បាប់ខ្លួនឯងនោះទេ។ ការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី ត្រូវតែធ្វើក្នុងគោលបំណងឲ្យប្រជាជនកាន់តែងាយស្រួលរស់នៅជាងមុន។ មួយវិញទៀត នៅអឺរ៉ុបដែលប្រទេសជាច្រើនមានព្រំដែនជាប់គ្នា គេមិនអាចប្រើប្រាស់វិធានដោយយកស្ថានភាពលំអិតរបស់ភាគីម្ខាងទៀតធ្វើជាបញ្ហានៃកិច្ចសន្យាឡើយ ប៉ុន្តែ ហេតុនេះទើបអ្នកស្រាវជ្រាវច្បាប់រិះគន់ថា យើងមិនគួរយកស្ថានភាពនៅអឺរ៉ុបមកប្រដូចនឹងស្ថានភាពក្នុងប្រទេសរបស់ជប៉ុនឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើវិសោធនកម្មលើកនេះ គឺជាវិសោធនកម្មដែលមានគោលបំណងរៀបចំបទប្បញ្ញត្តិច្បាប់ឲ្យសមស្របតាមស្តង់ដារអន្តរជាតិ។
⑹ 今回の相続法改正について
អំពីការធ្វើវិសោធនកម្មច្បាប់សន្តតិកម្មលើកនេះ
一方、2018年からいくつか行われた日本の相続法の改正の中で注目すべきは、新しく配偶者居住権という権利を認めたことです。詳しい説明は時間の関係でできませんが、これは、日本では昔、ボワソナードの旧民法で認められていた制度の復活でもあるのです。つまり、フランス民法では、物権として、用益権や居住権が規定されています。現在のカンボジア民法でも、以前の土地法から引き継いだ、同様な規定があると思います。いずれにしても、130年前のボワソナードの旧民法の内容の一部がここで復活して、カンボジア民法と比較する新しいテーマが増えたということになりました。
មកវិញទៀត ចំណុចដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងការធ្វើវិសោធនកម្មច្បាប់សន្តតិកម្មមួយចំនួនតាំងពីឆ្នាំ២០១៨ គឺការទទួលស្គាល់សិទ្ធិអាស្រ័យនៅរបស់សហព័ទ្ធ។ ដោយសារតែពេលវេលាខ្លី ខ្ញុំមិនអាចនិយាយលំអិតនោះទេ ប៉ុន្តែ នេះជាការស្តារយកប្រព័ន្ធដែលត្រូវបានទទួលស្គាល់នៅក្នុងក្រមរដ្ឋប្បវេណីចាស់ដែលតាក់តែងដោយលោក Boissonade តាំងពីសម័យមុននៅជប៉ុនមកវិញ។ ពោលគឺ នៅក្នុងក្រមរដ្ឋប្បវេណីបារាំងបានទទួលស្គាល់សិទ្ធិប្រើប្រាស់អាស្រ័យផល និង សិទ្ធិអាស្រ័យនៅ ជាសិទ្ធិប្រត្យក្ស។ ខ្ញុំយល់ថា បទបញ្ញត្តិនេះក៏មាននៅក្នុងក្រមរដ្ឋប្បវេណីកម្ពុជាបច្ចុប្បន្ន ដែលទទួលបន្តពីច្បាប់ភូមិបាលពីមុន។ ហេតុនេះ ខ្លឹមសារមួយផ្នែកនៃក្រមរដ្ឋប្បវេណីចាស់របស់លោក Boissonade តាំងពី ១៣០ឆ្នាំមុន ត្រូវបានយកមកប្រើប្រាស់វិញ ហើយវាធ្វើឲ្យយើងកាន់តែមានប្រធានបទជាច្រើនសម្រាប់ប្រៀបធៀបគ្នារវាងក្រមរដ្ឋប្បវេណីជប៉ុន និងក្រមរដ្ឋប្បវេណីកម្ពុជា។
4 新しい民法学の方向性―「行動立法学」の必要性 ទិសដៅនៃការសិក្សាក្រមរដ្ឋប្បវេណីថ្មី―ភាពចាំបាច់នៃការ «សិក្សាអកប្បកិរិយានៃការតាក់តែងច្បាប់»
さてここで、今回の日本の民法改正でもう一つ見えてきた、「法改正の仕方」についての問題点を述べておきます。ここまでの話で、今回の改正が、誰を対象にした改正か、何のための改正か、がお分かりになったと思います。その上で、このような基本法の大がかりな改正をする場合には、より配慮すべきことがあると言いたいのです。
មកដល់ចំណុចនេះ ខ្ញុំសូមលើកបញ្ហាអំពី «របៀបវិសោធនកម្មច្បាប់» ដែលខ្ញុំមើលឃើញមួយទៀតនៅក្នុងការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណីជប៉ុនលើកនេះ។ និយាយមកដល់ពេលនេះ អ្នកទាំងអស់គ្នាពិតជាបានជ្រាបហើយថា តើការធ្វើវិសោធនកម្មលើកនេះ បានធ្វើទៅលើអ្នកណា ហើយធ្វើឡើងក្នុងគោលបំណងអ្វី? បន្ថែមពីចំណុចនេះ ខ្ញុំសូមលើកឡើងអំពីចំណុចដែលត្រូវយកមកពិចារណាជាចាំបាច់ នៅក្នុងករណីវិសោធនកម្មទ្រង់ទ្រាយធំលើច្បាប់មូលដ្ឋានបែបនេះ។
それは、「こういうルールを作ると人はどう行動するのか」という考察の必要性です。つまり、たとえば日本民法では(カンボジア民法と同じく)売買のところに融資とその債権担保を目的とした「買戻し」という制度があるのですが、この制度は、当初からかなり詳細に規定してしまったため、融資者側にうまみがなくなったので、期待したようには使われなくなったという事実があります。また、今回の改正では、債権譲渡のところで、大変複雑なルールを定めてしまい、これで実際に資金調達の推進ができるのか、疑念が示されています。
នេះគឺជាការពិចារណាថា «បើយើងកំណត់វិធានបែបនឹងទៅ តើអ្នកប្រើប្រាស់នឹងមានអាកប្បករិយាបែបណា»។ ពោលគឺ នៅក្នុងក្រមរដ្ឋប្បវេណីជប៉ុន (ក្រមរដ្ឋប្បវេណីកម្ពុជាដូចគ្នា) ត្រង់ផ្នែកអំពីការលក់ទិញ មានកំណត់អំពីប្រព័ន្ធនៃ «ការទិញវិញ» ដែលមានគោលបំណងប្រមូលទុន និងធានាសិទ្ធិលើបំណុលនោះ ប៉ុន្តែ ប្រព័ន្ធនេះត្រូវបានបញ្ញត្តិយ៉ាងលំអិតខ្លាំងពេកតាំងពីដំបូង ហេតុនេះ ភាគីម្ចាស់ទុនបានបាត់បង់ចំណង់លើប្រព័ន្ធនេះ ហើយជាក់ស្តែង ប្រព័ន្ធនេះមិនមានអ្នកប្រើប្រាស់ ដូចការរំពឹងទុកឡើយ។ ហើយការធ្វើវិសោធនកម្មលើកនេះ បានកំណត់អំពីវិធានយ៉ាងស្មុគស្មាញអំពីការអានុប្បទានសិទ្ធិលើបំណុល ហេតុនេះ ខ្ញុំមានមន្ទិលថា តើបទបញ្ញត្តិទាំងនេះពិតជាអាចជួយជំរុញដល់ការប្រមូលទុនដែរឬទេ?
やはり立法や法改正は、ルール自体の良し悪しだけではなく、その使い手の市民が、そのルールを与えられてどう行動するのかというところまでをしっかり予測してなされるべきでしょう。今回の債権関係の改正では、理論的な整合性や国際的な基準への配慮はあっても、そのあたりの考察が不十分であったように思えるのです。そこで私は、新しい「行動立法学」Behavioral Study of Legislationの確立の必要性を提唱(ていしょう)しています。
ការតាក់តែងច្បាប់ ឬ វិសោធនកម្មច្បាប់ ពុំមែនពិចារណាតែថា វិធាននេះល្អ ឬមិនល្អនោះទេ ប៉ុន្តែ យើងគួរព្យាករណ៍ដល់ប្រជាជនដែលជាអ្នកប្រើប្រាស់ ថាតើប្រជាជននឹងមានអកប្បករិយាបែបណានៅពេលដែលយើងដាក់វិធាននេះឲ្យប្រើប្រាស់ទៅ។ ការធ្វើវិសោធនកម្មទំនាក់ទំនងសិទ្ធិលើបំណុលលើកនេះ គេបានពិចារណាលើការសម្រួលទ្រឹស្តី និង ស្តង់ដានៃបទដ្ឋានអន្តរជាតិក៏ពិតមែន ប៉ុន្តែ ខ្ញុំយល់ថា នៅខ្វះចំណុចទាក់ទងនឹងការពិចារណាលើអ្នកប្រើប្រាស់ច្បាប់ទៅវិញ។ ដូចនេះ ខ្ញុំសូមបញ្ចេញមតិអំពី ភាពចាំបាច់នៃការរៀបចំអំពី «ការសិក្សាអកប្បកិរិយានៃការតាក់តែងច្បាប់» Behavioral Study of Legislation។
さまざまな法律の中でも、民法は、人々の自由な意思による自治を本来の目的とするものです。したがって、民法は、人々の幸福な生活を、権力的に指導するのではなく、後ろから支援するものなのです。これからの新しい民法学は、出来上がっている条文をどう解釈するかという研究ばかりでなく、市民の行動を理解したうえでの最適な支援ルールの探究を目的とするべきでしょう。もちろん、そのためには、市民のほうも適切な自治意識を高めて行かなければなりません。
នៅក្នុងចំណោមច្បាប់ជាច្រើន ក្រមរដ្ឋប្បវេណីមានគោលបំណងដើម្បីផ្តល់ស្វ័យភាពនៃឆន្ទៈដោយសេរីដល់បុគ្គលម្នាក់ៗ។ ដូចនេះ ក្រមរដ្ឋប្បវេណីមិនមែនជាច្បាប់ដែលដឹកនាំជីវភាពរស់នៅរបស់បុគ្គលម្នាក់ៗដោយប្រើអំណាចចាប់បង្ខំនោះទេ តែជាច្បាប់ដែលនៅជួយទ្រទ្រង់ពីក្រោយទៅវិញ។ ការសិក្សាអំពីក្រមរដ្ឋប្បវេណីទៅថ្ងៃមុខ យើងមិនត្រូវមានគោលបំណងតែទៅលើការស្រាវជ្រាវអំពីការបកស្រាយមាត្រាច្បាប់ដែលមានស្រាប់នោះទេ ប៉ុន្តែ យើងគួរស្វែងយល់ឲ្យបានស៊ីជម្រៅអំពីវិធានដែលសក្តិសមបំផុតក្នុងការជួយទ្រទ្រង់ពីក្រោយ ដោយយល់ឲ្យច្បាស់អំពីអកប្បកិរិយារបស់ប្រជាជន។ ទន្ទឹមនឹងនោះ ប្រជាជនខ្លួនឯងក៏ត្រូវស្វែងយល់ឲ្យបានច្រើនជាមុនអំពីស្វ័យភាពដែលខ្លួនមានដែរ។
5 結びに ជាចុងក្រោយ
いろいろお話してきましたが、カンボジアの学生諸君には、2007年に公布された素晴らしい民法典について、まず条文の理解から始めてくださいと申し上げます。私は日本の学生たちにも、まず条文が大事、と言っています。ただその条文を暗記するのではなく、何のための、誰のためのルールなのか、を理解するようにしてほしいと思います。
ខ្ញុំបាននិយាយអំពីរឿងរ៉ាវជាច្រើនមកហើយ ប៉ុន្តែ ខ្ញុំសូមឲ្យនិស្សិតកម្ពុជាចាប់ឲ្យបានថា ត្រូវសិក្សាក្រមរដ្ឋប្បវេណីដ៏អស្ចារ្យឆ្នាំ២០០៧ របស់កម្ពុជា ដោយការស្វែងយល់ខ្លឹមសារនៅក្នុងមាត្រានីមួយៗជាមុន។ ខ្ញុំតែងប្រាប់ទៅនិស្សិតជប៉ុនថា មាត្រាច្បាប់គឺសំខាន់ជាងគេបង្អស់។ ប៉ុន្តែ មិនមែនមានន័យថាទន្ទេញមាត្រាឲ្យចាំនោះទេ តែត្រូវស្វែងយល់ថា មាត្រានេះជាវិធានបង្កើតឡើងដើម្បីអ្វី ហើយដើម្បីអ្នកណា។
さて、最後に取っておいた、本日の講演の第三のポイントをお話して、結びとしたいと思います。クメール語版の旧版『民法への招待』が出てから、2010年頃、私はこの日本語版の原書をRULE王立法律経済大学やカンボジアのJAICA事務所、大使館等に寄贈しました。そのうちの何冊かが、RULE大学に置かれた名古屋大学日本法研究センターの学生さんたちに活用されたのです。
ជាចុងក្រោយនេះ ខ្ញុំសូមលើកអំពីចំណុចសំខាន់ទី៣ នៃបាឋកថារបស់ខ្ញុំក្នុងថ្ងៃនេះ។ ចាប់តាំងពី «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ជាភាសាខ្មែរចាស់បានបោះពុម្ព នៅកំឡុងឆ្នាំ២០១០ ខ្ញុំបានប្រគល់សៀវភៅដើមជាភាសាជប៉ុនទៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ការិយាល័យចៃកាប្រចាំនៅកម្ពុជា និងស្ថានទូតជាអាទិ៍។ ហើយមានសៀវភៅប៉ុន្មានក្បាលក្នុងចំណោមនោះ ត្រូវបាននិស្សិតនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំអំពីច្បាប់ជប៉ុននៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច យកទៅសិក្សារៀនសូត្រ។
今日、全体の通訳をされているリム・リーホン先生は、当時同センター一期生代表として、修得途中の日本語で、私への礼状を書いてくれました。その一年下の二期生に、今回の翻訳者クイエン君が居られたのです。そしてリーホン君とジア・シュウマイさんは、その後日本に留学されていた2012年に、私が民法学研究功績によって日本国からの表彰を受けたときに、立派な日本語でお祝いの手紙を書いてくださいました。そして今日、クイエンさんが改訂の翻訳をして下さった本が、カンボジアの皆さんに読んでいただけることになったのです。
ថ្ងៃនេះ លោកបណ្ឌិត លីម លីហុង ដែលជាអ្នកបកប្រែសម្រាប់ពិធីទាំងមូល បានតំណាងឲ្យនិស្សិតជំនាន់ទី១ ក្នុងអំឡុងពេលសិក្សាភាសាជប៉ុននៅក្នុងមជ្ឈមណ្ឌល បានសរសេរលិខិតថ្លែងអំណរគុណមកឲ្យខ្ញុំ។ ហើយសិស្សជំនាន់ទី២ គឺលោក គុយអេង ដែលជាអ្នកបកប្រែសៀវភៅនេះដោយផ្ទាល់។ ហើយក្រោយមកទៀតលោកលីហុង និងកញ្ញា សៀវម៉ី បានបន្តការសិក្សាមកប្រទេសជប៉ុន ហើយក្នុងឆ្នាំ២០១២ ពួកគាត់បានសរសេរលិខិតអបអរសាទរជាភាសាជប៉ុនដ៏ល្អមួយមកខ្ញុំ ក្នុងឱកាសដែលខ្ញុំទទួលបានពានរង្វាន់ពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈសមទ្ធិផលនៃការស្រាវជ្រាវក្រមរដ្ឋប្បវេណីរបស់ខ្ញុំ។ ហើយថ្ងៃនេះ ប្រជាជនកម្ពុជាទាំងអស់គ្នាអាចអានសៀវភៅ ដែលលោកគុយអេង បានបកប្រែដោយផ្ទាល់។
何を申し上げたいか。教育は実践なのです。国際交流も、実践なのです。
អ្វីដែលខ្ញុំចង់លើកឡើងគឺ ការអប់រំគឺជាការអនុវត្តជាក់ស្តែង។ ការផ្លាស់ប្តូរអន្តរជាតិ ក៏ជាការអនុវត្តជាក់ស្តែងផងដែរ។
日本には、「言うは易く、行うは難し」(口で言うことは簡単だが、実行することは難しい)という表現がありますが、いくら良い教育をすると宣言しても、実際にその成果が出なければ評価はできません。国際交流も、その場でいくら交流を約束しても、継続して立派な結果を出さなければ評価できないのです。JJリーグが1993年から活動を始め、私が2000年から参加したこの法教育支援と、日本の名古屋大学がRULEに開いた日本法研究センターでの教育が、今日のクイエンさんやリーホン先生たちになって、実を結びました。そして本日は、本書の編集委員会を組織してくださったNUMの先生がたのお蔭で、出版とこの式典が実現しました。
នៅប្រទេសជប៉ុនមានពាក្យស្លោកមួយពោលថា «និយាយស្រួល តែធ្វើពិបាក» ។ ទោះបីជាយើងផ្សព្វផ្សាយថា យើងមានប្រព័ន្ធអប់រំល្អប៉ុណ្ណាក៏ដោយ បើសិនជាគ្មានសមិទ្ធផលជាក់ស្តែងទេ គឺយើងមិនអាចវាយតម្លៃបានឡើយ។ ការផ្លាស់ប្តូរអន្តរជាតិក៏ដោយ បើសិនជាយើងសន្យានៅកន្លែងនេះថា នឹងមានផ្លាស់ប្តូរទៅវិញទៅមកឲ្យបានច្រើន ប៉ុន្តែ បើសិនជាគ្មានលទ្ធផលជាបន្តបន្ទាប់នោះទេ យើងមិនអាចវាយតម្លៃបានដូចគ្នា។ សមាគមអ្នកច្បាប់ជប៉ុនជាមួយកម្ពុជា បានចាប់ផ្តើមសកម្មភាពតាំងពីឆ្នាំ១៩៩៣ ហើយជំនួយលើការអប់រំច្បាប់ដែលខ្ញុំបានចូលរួមក្នុងឆ្នាំ២០០០ និងការអប់រំនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំអំពីច្បាប់ជប៉ុននៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានសម្រេចឲ្យឃើញនូវផ្លែផ្កាយ៉ាងជាក់ស្តែង ហើយផ្លែផ្កានោះគឺជា លោកគុយអេង និងលោកបណ្ឌិត លីហុង ក្នុងថ្ងៃនេះ។ ហើយការបោះពុម្ព និងការរៀបចំពិធីសម្ភោធសៀវភៅលើកនេះ អាចសម្រេចទៅបានដោយសារមានជួយជ្រោមជ្រែងពីគណៈកម្មការត្រួតពិនិត្យពាក្យច្បាប់ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
今日の講演で、私が一番申し上げたかったのは、このクメール語版『民法への招待』は、カンボジアと日本を結んだ、長年の法学教育の国際交流の成果であり、象徴であるということなのです。
នៅក្នុងបាឋកថាថ្ងៃនេះ ចំណុចដែលខ្ញុំចង់លើកឡើងខ្លាំងបំផុតគឺ «សៀវភៅណែនាំសិក្សាក្រមរដ្ឋប្បវេណី» ជាភាសាខ្មែរនេះ គឺជានិមិត្តរូប និងជាសមទ្ធិផលនៃការផ្លាស់ប្តូរទៅវិញទៅមកលើការអប់រំច្បាប់ជាច្រើនឆ្នាំរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
全ての関係者の方々に重ねて感謝致します。皆様、ご清聴ありがとうございました。
សូមថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះអ្នកពាក់ព័ន្ធទាំងអស់។ សូមអរគុណចំពោះយកចិត្តទុកដាក់ស្តាប់។