クメール語の入力・表示
from shio.icon
下記のようにクメール語が文字化けします。カンボジアからの留学生たちとの翻訳作業に是非とも #Scrapbox を使いたいをと思っております。できればクメール語が使えるようにしていただきたいと思います。ご検討頂ければ幸いです。どうぞよろしくお願い申し上げます。 本来の表示
https://gyazo.com/dc677da7a131b237d9edfbe6b6a817ec
Scrapboxでの表示
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានប្រកាសបេីកគម្រោងកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ២០០៣។
ការសាងសង់ស្ពាននេះ បានឆ្លងកាត់ឧបសគ្គជាច្រេីន។
រឿងទី១ ពេលចាប់ផ្តេីមការដ្ឋានដំបូង កាលពីឆ្នាំ២០១២ ក៏ស្រាប់តែមានការផ្ទុះឡេីងនូវគ្រាប់បែកដែលបានកប់កាលពីសម័យប៉ុលពត។ ទេីបមុននឹងសាងសង់ ម្ចាស់គម្រោងបានបេីកយុទ្ធនាការដោះគ្រាន់មីននៅតំបន់ជុំវិញ បានជាង៤០០០គ្រាប់។ គ្រាប់ខ្លះត្រូវបានកប់ដល់ទៅជាង១០ម៉ែត្រក៏មាន។ កិច្ចការដោះមីនទាំងនោះមិនបានអស់ទាំងស្រុងទេ ហេតុនេះ ក្នុងអំឡុងពេលដំណេីរការដ្ឋាន ទាមទារអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្ទុះមីន និង បន្តដោះគ្រាប់មីន ដោយស្ថិតក្រោមកិច្ចសហការជាមួយអង្គការ សុីមាក។
រឿងទី២ ក្នុងកំឡុងពេលសាងសង់ ការដ្ឋានទាំងមូលត្រូវប្រឈមមុខនឹងទឹកជំនន់។ វាមិនមែនជារឿងងាយស្រួលសម្រាប់អ្នកគ្រប់គ្រងគម្រោងការដ្ឋានជនជាតិជប៉ុន លោក ហូគឺដា ទេ ដោយ នៅរដូវវស្សា និង រដូវប្រាំង កំពស់ទឹកខុសគ្នាដល់ទៅ ៧ ម៉ែត្រ។ ហេតុនេះ កិច្ចការតភ្ជាប់ស្ពានមួយចំនួនត្រូវរួសរាន់បញ្ចាប់នារដូវប្រាំង។ បេីពុំដូច្នេះទេ កិច្ចការទាំងនោះត្រូវពន្យាថែមដល់រដូវប្រាំងឆ្នាំក្រោយទៀត។ រឿងដ៏គួរអោយសោកស្តាយមួយ គឺ នៅឆ្នាំ២០១១ ជាឆ្នាំដែលកម្ពុជាមានគ្រោះទឹកជំនន់ធំ ជាហេតុធ្វេីអោយសំណង់ស្ពានដែលសង់រួចរាល់ខូចខាតអស់៣០ម៉ែត្រ។
ស្ពាន Tsubasa នេះ មានន័យថា ស្លាបបក្សី។ រូបរាងស្ពាន ហាក់មានស្លាប២លាត្រដាងធំ ក្នុងអត្ថន័យជានិមិត្តរូបបួងសួងដល់មិត្តភាពកម្ពុជានិង ជប៉ុនអោយតាំងតែជិតស្និតខ្លាំងឡេីងៗ។ រូបភាពស្ពាននេះ ក៏ត្រូវបានយកដាក់លេីសន្លឹងលុយ៥០០រៀលខ្មែរយេីងផងដែរ។
សព្វថ្ងៃ ស្ពាននេះបានសម្រួលចរាចរណ៍យ៉ាងធំធេង សម្រាប់ការធ្វេីដំណេីរទៅសាលារៀន មន្ទីរពេទ្យ កន្លែងធ្វេីការ និង ការដឹកទំនិញនានា។ នេះជាស្ពានដែលរែងជាងគេបំផុតនៅក្នុងស្រុក ដែលសម្រូលការដំណេីរឆ្លងទៅប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម។ ដោយកាលពីមុន ប្រជារាស្ត្រធ្លាប់តែកកស្ទះ៧ ទៅ៨ ម៉ោង តាមសាឡាង ហេីយពេលយប់មិនដំណេីរការ។
お待たせしました。表示できるようになりました。daiiz.icon
上手く表示できていなかったり、1文字単位でカーソルが移動できない例などがありましたら教えてください!